----------------
គ្រឿងផ្សំ
អង្ករដំណើប ១កំប៉ុង (កំប៉ុងទឹកដោះគោខាប់)
មេដំបែ ២គ្រាប់
ដូងខ្ចី(មានសាច់ក្រាស់គួរសម)កោសហើយ មួយចានចង្កឹះ (មិនទាន់ត្រូវការភ្លាមទេ ទាល់តែត្រប៉ែអាចញ៉ាំបានទើបត្រូវការ)
របៀបធ្វើ
ដាំបាយដំណើប ៖ អង្ករដំណើបខ្មៅងាយស្រួលដាំជាងអង្ករដំណើបស គឺយើងដាំដូចដាំបាយអង្ករខ្សាយធម្មតា។
ទុកបាយដំណើបដែលឆ្អិនហើយអោយត្រជាក់។
យកមេដំបែបុកអោយម៉ត់ រួចរោយលើបាយដំណើប។
រួចគ្របអោយជិត រុំក្រណាត់ឬថង់ធ្វើយ៉ាងណាអោយហប់។
នៅទីនេះ ខ្ញុំទុកដល់៥ថ្ងៃទើបញ៉ាំបាន ព្រោះជាស្រុកត្រជាក់។ នៅស្រុកយើងប្រហែលតែ២ថ្ងៃអាចញ៉ាំបានហើយ។
ពេលរៀបញ៉ាំដាក់ដូង ជាការស្រេច។
ចំណាំ៖
មិនត្រូវការប្រើស្ករសឡើយ។ នៅពេលដែលត្រប៉ែកាច់ វានឹងមានជាតិផ្អែមជាស្រេច។
បើចង់ប្រើអង្ករច្រើនកំប៉ុង នោះគ្រាន់តែគិតថា១កំប៉ុង ប្រើមេដំបែ២គ្រាប់ចំពោះដំណើបខ្មៅ និង១គ្រាប់ចំពោះដំណើបស៕
ប្រភពពី http://www.dahlina.com/tips/traper.html#more-27143
0 comments:
Post a Comment