Monday, April 14, 2014

ចាហួយ​ដូង - jahouy dong

ចាហួយ​ដូង - Coconut Jelly
--------

គេ​ផលិត​ចាហួយ​ដូង​ ទៅតាម​ដំណើរ​​ហូរហែគឺៈ ចាហួយ​ដូង ត្រូវ​បាន​គេ​រំងាស់​ក្នុង​ឆ្នាំង​ធំមួយ…។ ឯ​ផ្លែ​ដូង​ខ្ចី​​ដែល​គេ​កោស​យក​​សាច់ទៅ​​ធ្វើ​ចាហួយ ត្រូវ​បាន​កាប់​យ៉ាង​ស្អាត និង​មាន​ទុក​​ទាំង​គំរប​ ក៏​ត្រូវ​បាន​គេ​ដាក់​តំរៀប​នៅ​លើ​គ្រែ ត្រៀម​ជា​ស្រេច​ផង​ដែរ។ នៅ​ពេល​ដែល​ចាហួយ​រំងាស់​ឆ្អិន​ហើយ ​គេក៏​ចាប់​ផ្តើម​​ដួស​ចាក់ទៅ​ក្នុងផ្លែ​ដូង​ទាំង​នោះ រួច​ទុក​អោយ​ត្រជាក់ មុន​នឹង​យក​ទៅ​ដាក់​ធុង​ក្លាស្សេ​ជា​ការ​ស្រេច។





ចម្លង​ចេញ​ពី http://sroksrear.com/2013/10/07/coconut_cream_khmer/

បបរ​ដំឡូង​ជ្វា - bor bor domlong chvea

បបរ​ដំឡូង​ជ្វា - Sweet potatoes porridge

គ្រឿងផ្សំ
ដំឡូងជ្វា កំបោរ គ្រាប់សាគូ ស្ករស ដូងទុំ អំបិល។

វិធីធ្វើ

១-ដំឡូងជ្វាចិតសំបកលាងទឹក កាត់ជាដុំធំល្មម ត្រាំទឹកកំបោរកន្លះម៉ោង ។
២-គ្រាប់សាគូលាងទឹក។
៣-ដូងទុំកោសពូតយកខ្ទិះដើមផ្សេង យកចុងខ្ទិះផ្សេង ។
៤-យកឆ្នាំងចាក់ចុងខ្ទិះចូល បង់ដំឡូង គ្រាប់សាគូ ស្ករស ដាំឱ្យឆ្អិន ដាក់អំបិល១ចិប ចាក់ខ្ទិះ ដើមចូលកូរឱ្យសព្វ និងភ្លក្សមើលឱ្យល្មមសឹមលើកចុះ ជាការស្រេច ។



Sunday, April 13, 2014

នំផ្លែអាយ - Plae Ai

នំផ្លែអាយ ធ្វើអំពី ម្សៅដំណើបស្ងោរ មានស្នូលជាស្ករត្នោត ហើយត្រូវកោសដូងខ្ចីរោយពីលើ មុននឹងបរិភោគ ដើម្បីបង្ករសជាតិ អោយកាន់តែឈ្ងុញឆ្ងាញ់។

តាម វចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជួនណាត បានឲ្យដឹងថានំផ្លែអាយមានឈ្មោះដើមថា«នំបំពួនស្ករ» ព្រោះជានំស្រស់មួយប្រភេទធ្វើដោយម្ស៉ៅដំណើប លញ់ស្រោបបំពួនដុំស្ករត្នោតបាត់បំបាំងមើលមិនឃើញខាងក្នុង ស្ងោរអោយឆ្អិន ទើបចាប់ដោតតម្រៀបលើចង្កាក់ឬស្សី បន្ទាប់មក គេយកចង្កាក់នំ ទៅដោតលើ កូនចេក ដែលគេកាប់មក ដើម្បីដោតចង្កាក់នំ ដើរលក់តាមភូមិ។ តែជួនកាល គេ​ធ្វើ​នំ​នេះ​ដោយ​លុញតែម្សៅសុទ្ធ  ដូច​នេះ​គេត្រូវយកនំនេះ​ទៅជ្រលក់នឹងទឹកឃ្មុំ ឬ ទឹកស្ករត្នោត រួចរោយដូងខ្ចីកោស មុននឹងបរិភោគ។

ហើយហេតុដែលនាំឲ្យមានឈ្មោះថា«នំផ្លែអាយ»ដែរនោះ ដោយហេតុថា កាលក្នុងរជ្ជកាលនៃព្រះបាទសម្តេចហរិរក្សរាមាឥស្សរាធិបតី គេច្រើនយកនំនេះទៅដាក់ភ្ជាប់នឹងមែកឈើឬមែកឫស្សីដែលគេកាត់យកមក ដោតលើកំណាត់ដើមចេក គេភ្ជាប់នំនេះតម្រៀបគ្នាស្រដៀងនឹងឈើមានផ្លែ… គេសន្មត់ឈ្មោះថានំផ្លែអាយគឺទុកដូចជាឈើដែលផ្លែនៅអាយ ពុំមែនផ្លែដែលគេបេះយកមកពីដើមឈើឯនាយទេ។

នំនេះក៏មាន ឈ្មោះមួយទៀតថា «នំកើតក្តី»ដែរ ដោយមានរឿងតំណាលថា កាលពីព្រេងនាយមានបុរសពីរនាក់អង្គុយស៊ីនំនេះជិតគ្នា, បុរសម្នាក់ពមនំនេះតាមទម្លាប់ ឯបុរសម្នាក់ទៀតខាំនំនេះចំពាក់កណ្តាល ទឹកស្តរខាងក្នុងក៏ធ្លាយបាញ់ត្រូវមុខបុរសម្នាក់, ស្រាប់តែបុរសនោះក្រោកឡើងដាល់តប់គ្នា ហើយក៏កើតជាការប្តឹងផ្តល់គ្នា ទើបចៅក្រមឲ្យឈ្មោះនេះថា «នំកើតក្តី» ចាប់ដើមតាំងពីកាលនោះមក។
ដូច្នេះ នំនេះក៏មានឈ្មោះបីយ៉ាងដូចដែលបានរៀបរាប់មកខាងលើ, ប៉ុន្តែនំកើតក្តីជាពាក្យសាមញ្ញ គេមិនសូវហៅទេ គេច្រើនហៅតែ នំបំពួនស្ករ និងនំផ្លែអាយ។

nom plae ai

nom plae ai

nom plae ai